ជាអ្នកយល់ស្គាល់ ក្នុងកាយវៀច កាយមានពក កាយមានស្រាយ ជាអ្នកយល់ស្គាល់ ក្នុងពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ ជាអ្នកយល់ស្គាល់ ក្នុងមនោវៀច មនោមានពក មនោមានស្រាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយមិនបានលះបង់កាយវៀច កាយមានពក កាយមានស្រាយ មិនបានលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ មិនបានលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីទាំងនោះ ឈ្មោះថា រលំចាកធម៌វិន័យនេះ យ៉ាងនេះឯង ដូចជាចក្រ ដែលធ្វើឲ្យសម្រេច ត្រឹម៦ថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីណាមួយ បានលះបង់កាយវៀច កាយមានពក កាយមានស្រាយ បានលះបង់ពាក្យវៀច ពាក្យមានពក ពាក្យមានស្រាយ បានលះបង់ចិត្តវៀច ចិត្តមានពក ចិត្តមានស្រាយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ឬភិក្ខុនីទាំងនោះ ឈ្មោះថា តាំងនៅក្នុងធម៌វិន័យនេះ យ៉ាងនេះឯង ដូចចក្រ ដែលធ្វើអស់ ៦ខែ ខ្វះ៦រាត្រី ទើបស្រេចនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់កាយវៀច