ត្រូវអ្នកដោះស្រាយហេតុនោះ យ៉ាងនោះចុះ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា សំដែងធម៌ ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ អ្នកទាំងនោះឈ្មោះថា សំដែងធម៌ត្រូវឬទេ ឬថាអ្នកមានសេចក្ដីយល់ដូចម្ដេច ក្នុងដំណើរនុ៎ះ។ បពិត្រអានន្ទដ៏ចំរើន ពួកបុគ្គលណា សំដែងធម៌ដើម្បីលះរាគៈ សំដែងធម៌ដើម្បីលះទោសៈ សំដែងធម៌ដើម្បីលះមោហៈ បុគ្គលទាំងនោះ ឈ្មោះថាសំដែងធម៌ត្រូវហើយ ខ្ញុំមានសេចក្ដីយល់ ក្នុងដំណើរនុ៎ះ យ៉ាងនេះដែរ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា ប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ពួកបុគ្គលនោះ ឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោកឬទេ ឬថាអ្នកមានសេចក្ដីយល់ ក្នុងដំណើរនុ៎ះ ដូចម្ដេច។ បពិត្រអានន្ទដ៏ចំរើន ពួកបុគ្គលណា ប្រតិបត្តិដើម្បីលះរាគៈ ប្រតិបត្តិដើម្បីលះទោសៈ ប្រតិបត្តិដើម្បីលះមោហៈ ពួកបុគ្គលនោះ ឈ្មោះថា ប្រតិបត្តិត្រូវក្នុងលោក ខ្ញុំមានសេចក្ដីយល់យ៉ាងនេះ ក្នុងដំណើរនុ៎ះ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ដូចម្ដេច ពួកបុគ្គលណា បានលះរាគៈហើយ បានរំលើងឫសគល់ចោលហើយ