​សំដែងធម៌​ដើម្បី​លះ​មោហៈ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​សំដែង​ត្រូវហើយ​។​ ​អ្នក​បាន​ដោះស្រាយ​ហើយ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​បុគ្គល​ណា​ ​បាន​ប្រតិបត្តិ​ដើម្បី​លះ​រាគៈ​ ​ប្រតិបត្តិ​ដើម្បី​លះ​ទោសៈ​ ​ប្រតិបត្តិ​ដើម្បី​លះ​មោហៈ​ ​បុគ្គល​ទាំងនោះ​ឈ្មោះថា​ ​ប្រតិបត្តិ​ត្រូវ​ក្នុង​លោក​។​ ​អ្នក​បាន​ដោះស្រាយ​ហើយ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​បុគ្គល​ណា​ ​បាន​លះ​រាគៈ​ហើយ​ ​បាន​រំលើង​ឫសគល់​ចោល​ហើយ​ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​កើត​តទៅទៀត​ ​ជា​ធម្មតា​ ​ពួក​បុគ្គល​ណា​ ​បាន​លះ​ទោសៈ​ហើយ​។​ ​បេ​។​ ​ពួក​បុគ្គល​ណា​ ​បាន​លះ​មោហៈ​ហើយ​ ​បាន​រំលើង​ឫសគល់​ចោល​ហើយ​ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ​ដូចជា​ត្នោត​កំបុតក​ ​ធ្វើឲ្យ​វិនាស​ ​មិន​ឲ្យ​កើត​តទៅទៀត​ ​ជា​ធម្មតា​ ​ពួក​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ដើរ​ត្រូវ​ក្នុង​លោក​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​ឈ្មោះថា​ ​មិន​មានការ​លើក​ដំកើង​តែ​ធម៌​ខ្លួន​ផង​ ​មិន​មានការ​បន្ដុះ​បង្អាប់​ធម៌​បុគ្គល​ដទៃ​ផង​ ​សំដែងធម៌​ត្រង់​ ​តាមតែ​ហេតុ​ ​និយាយចំ​ពោះ​តែ​សេចក្ដី​ ​ទាំង​មិន​ទាញ​មករ​ក​តែ​ប៉ែក​ខាង​ខ្លួន​ផង​។​ ​បពិត្រ​អានន្ទ​ដ៏​ចំរើន​ ​លោក​ ​(​ហ្នឹងហើយ​)​ ​សំដែងធម៌​ដើម្បី​លះ​រាគៈ​ ​សំដែងធម៌​ដើម្បី​លះ​ទោសៈ​ ​សំដែងធម៌​ដើម្បី​លះ​មោហៈ​ ​លោក​សំដែងធម៌​ត្រូវហើយ​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់