[​៧៥​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​និគ្រោធារាម​ ​ជិត​ក្រុង​កបិល​ព័ស្ដុ​ ​ក្នុង​ដែន​សក្កៈ​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បើយ​អំពី​ជម្ងឺ​ ​ទើបតែនឹង​ស្បើយ​អំពី​ជម្ងឺ​ ​មិនទាន់​យូរប៉ុន្មាន​។​ ​គ្រានោះ​ ​មហា​នាម​សក្កៈ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​មហា​នាម​សក្កៈ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​អស់​កាល​ជា​យូរហើយ​ ​យ៉ាងនេះ​ថា​ ​ញាណ​មានដល់​បុគ្គល​ ​ដែល​មានចិត្ត​ដំ​កល់​ខ្ជាប់​ ​មិន​មានដល់​បុគ្គល​ ​ដែល​មានចិត្ត​មិន​ដំ​កល់​ខ្ជាប់​ទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សមាធិ​ ​កើតមុន​ ​ញាណ​កើត​ក្រោយ​ ​ឬក៏​ញាណ​កើតមុន​ ​សមាធិ​កើត​ក្រោយ​។​ ​លំដាប់​ ​នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មាន​សេចក្ដី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ស្បើយ​អំពី​ជម្ងឺ​ ​ទើបតែនឹង​ស្បើយ​អំពី​ជម្ងឺ​ ​មិនទាន់​យូរប៉ុន្មាន​ ​ស្រាប់តែ​មហា​នាម​សក្កៈ​នេះ​ ​សួរ​ប្រស្នា​ ​ដ៏​ជ្រៅ​ក្រៃពេក​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​នាំ​មហា​នាម​សក្កៈ​ ​ទៅ​ក្នុង​ទីសម​គួរ​ ​ហើយ​សំដែងធម៌​។​ ​លំដាប់នោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់