ក៏ចាប់ព្រះពាហា នៃមហានាមសក្កៈ នាំទៅក្នុងទីសមគួរ ហើយនិយាយនឹងមហានាមសក្កៈ ដូច្នេះថា បពិត្រព្រះមហានាម សេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ សេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ សេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះ ភាគ ទ្រង់សំដែងហើយ អសេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយដែរ។ បពិត្រមហានាម ចុះសេក្ខសីល តើដូចម្ដេច។ បពិត្រមហានាម ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីល។ បេ។ សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ។ បពិត្រមហានាម នេះហៅថា សេក្ខសីល។ បពិត្រមហានាម ចុះសេក្ខសមាធិ តើដូចម្ដេច។ បពិត្រមហានាម ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។ បេ។ បានដល់ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ បពិត្រមហានាម នេះហៅថា សេក្ខសមាធិ។ បពិត្រមហានាម ចុះសេក្ខប្បញ្ញា តើដូចម្ដេច។ បពិត្រមហានាម ភិក្ខុក្នុងសាសនានេះ