ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។ បេ។ ដឹងច្បាស់តាមពិត ថា នេះជាបដិបទា ដំណើរទៅកាន់ទីរំលត់ទុក្ខ។ បពិត្រមហានាម នេះហៅថា សេក្ខប្បញ្ញា។ បពិត្រមហានាម អរិយសាវកនោះ អ្នកបរិបូណ៌ដោយសីលយ៉ាងនេះ បរិបូណ៌ដោយសមាធិយ៉ាងនេះ បរិបូណ៌ដោយបញ្ញាយ៉ាងនេះ រមែងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈ ទាំងឡាយ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ បពិត្រមហានាម សេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ សេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ សេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ អសេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះភាគ ទ្រង់សំដែហើយ យ៉ាងនេះឯង។
[៧៦] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ គ្រានោះ ស្ដេចលិច្ឆវិ នាមអភ័យ និងស្ដេចលិច្ឆវិ នាមបណ្ឌិតកុមារកៈ ចូលទៅរកព្រះអានន្ទដ៏មានអាយុ
[៧៦] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវន ជិតក្រុងវេសាលី។ គ្រានោះ ស្ដេចលិច្ឆវិ នាមអភ័យ និងស្ដេចលិច្ឆវិ នាមបណ្ឌិតកុមារកៈ ចូលទៅរកព្រះអានន្ទដ៏មានអាយុ