​ភិក្ខុ​នោះ​ ​មិន​ធ្វើ​កម្ម​ថ្មី​ផង​ ​ពាល់​ត្រូវ​រឿយ​ៗ​ ​នូវ​កម្ម​ចាស់ហើយ​ ​ធ្វើឲ្យ​អស់​ទៅ​ផង​ ​ព្រោះ​វិសុទ្ធិ​ ​ជា​ធម្មជាតិ​ ​ដែល​បុគ្គល​គប្បី​ឃើញ​ ​ដោយខ្លួនឯង​ ​ជា​គ្រឿង​ធ្វើ​កិលេស​ ​ឲ្យ​សាបរលាប​ ​ឲ្យ​នូវ​ផល​មិន​រង់ចាំ​កាល​ ​គួរ​ដើម្បី​បង្ហាញ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​បាន​ ​ជា​ធម្មជាតិ​ ​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ចំពោះខ្លួន​។​ ​ម្នាល​អភ័យ​ ​ភិក្ខុ​នោះ​ ​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ​ ​បរិបូណ៌​ដោយ​សមាធិ​យ៉ាងនេះ​ ​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ភិក្ខុ​នោះ​ ​មិន​ធ្វើ​កម្ម​ថ្មី​ផង​ ​ពាល់ត្រូវ​រឿយ​ ​ៗ​ ​នូវ​កម្ម​ចាស់ហើយ​ ​ធ្វើឲ្យ​អស់​ទៅ​ផង​ ​ព្រោះ​វិសុទ្ធិ​ ​ជា​ធម្មជាតិ​ដែល​បុគ្គល​គប្បី​ឃើញ​ ​ដោយខ្លួនឯង​ ​ជា​គ្រឿង​ធ្វើ​កិលេស​ ​ឲ្យ​សាបរលាប​ ​ឲ្យ​នូវ​ផល​ ​មិន​រង់ចាំ​កាល​ ​គួរ​ដើម្បី​បង្ហាញ​ ​ឲ្យ​ចូល​មក​មើល​បាន​ ​គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​បាន​ ​ជា​ធម្មជាតិ​ ​ដែល​អ្នកប្រាជ្ញ​ទាំងឡាយ​ ​គប្បី​ដឹង​ច្បាស់​ ​ចំពោះខ្លួន​។​ ​ម្នាល​អភ័យ​ ​នេះឯង​ ​និ​ជ្ជ​រា​វិសុទ្ធិ​ ​ទាំង៣​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​បាន​សំដែង​ហើយ​ ​ដោយ​ប្រពៃ​
ថយ | ទំព័រទី ២៩៩ | បន្ទាប់