​ហើយ​ ​ប្រកបដោយ​ធម៌​ ​៣​ ​ណា​ ​ដែលគេ​គួរ​ស្គាល់​បាន​ថា​ ​ជា​បណ្ឌិត​ ​ពួក​យើង​នឹង​ប្រព្រឹត្ត​ ​សមាទាន​ធម៌​ ​ទាំង៣នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ឯង​។​ ​
 [​២​]​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជនពាល​ ​មានកម្ម​ជា​លក្ខណៈ​ ​បណ្ឌិត​ក៏​មានកម្ម​ជា​លក្ខណៈ​ ​ប្រាជ្ញា​តែង​មាន​សេចក្ដីរុងរឿង​ ​ក្នុង​ការប្រព្រឹត្តិ​មិន​ដាច់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​យ៉ាង​ ​គួរ​សំគាល់​បាន​ថា​ជា​ជនពាល​។​ ​ធម៌៣​ ​តើ​ដូចម្ដេច​។​ ​គឺ​ ​កាយទុច្ចរិត​ ​១​ ​វចីទុច្ចរិត​ ​១​ ​មនោ​ទុច្ចរិត១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ទាំង​ ​៣​ ​នេះឯង​ ​ដែល​គួរ​សំគាល់​បាន​ ​ថា​ជា​ជនពាល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌៣​ ​គួរ​សំគាល់​បាន​ ​ថា​ជា​បណ្ឌិត​។​ ​ធម៌៣​ ​តើ​ដូចម្ដេច​។​ ​គឺ​កាយសុចរិត​ ​១​ ​វចីសុចរិត​ ​១​ ​មនោសុចរិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​ទាំង៣​ ​នេះឯង​ ​ដែល​គួរ​សំគាល់​បាន​ ​ថា​ជា​បណ្ឌិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​យ៉ាងនេះ​ថា​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​៣​ ​ណា​ ​ដែល​គួរ​សំគាល់​បាន​ថា​ ​ជា​ជនពាល​ ​បុគ្គល​វៀរ​ធម៌​ ​ទាំង៣នោះ​ ​ហើយ​ប្រកបដោយ​ធម៌៣​ ​ណា
ថយ | ទំព័រទី ៣ | បន្ទាប់