​កាយ​មាន​ពក​ ​កាយ​មាន​ស្រាយ​ ​នឹង​លះបង់​ពាក្យ​វៀច​ ​ពាក្យ​មាន​ពក​ ​ពាក្យ​មាន​ស្រាយ​ ​នឹង​លះបង់​ចិត្តវៀច​ ​ចិត្ត​មាន​ពក​ ​ចិត្ត​មាន​ស្រាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​សិក្សា​ ​យ៉ាងនេះ​ឯង​។​ ​
 [​១៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៣យ៉ាង​ ​ឈ្មោះថា​ ​អ្នកប្រតិបត្តិ​ ​នូវ​សេចក្ដី​ប្រតិបត្តិ​មិន​ខុស​ ​ទាំង​ហេតុ​ ​ក៏​ឈ្មោះថា​ ​លោក​បាន​ផ្គង​ ​ដើម្បីឲ្យ​អស់​អាសវៈ​ទាំងឡាយ​។​ ​ធម៌៣​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​១​ ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​១​ ​ជា​អ្នក​ប្រក​បរឿយៗ​ ​នូវ​ការ​ភ្ញាក់​រលឹក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បានឃើញ​រូប​ ​ដោយ​ភ្នែក​ហើយ​ ​តែ​ជា​អ្នក​មិនបាន​កួច​កាន់​នូវ​និមិត្ត​ ​មិនបាន​កួច​កាន់​ ​នូវ​អនុព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​គ្រប​សង្គ​ត់​ ​នូវ​បុគ្គល​ ​ដែល​មិន​សង្រួម​ ​នូវ​ចក្ខុន្រ្ទិយ​នុ៎ះ​ ​ព្រោះ​ហេតុ​មិនបាន​សង្រួម​ ​នូវ​ចក្ខុន្រ្ទិយ​ណា​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នោះ​ ​រក្សា​នូវ​ចក្ខុន្រ្ទិយ​ ​ដល់​នូវ​សេចក្ដី​សង្រួម​ ​ក្នុង​ចក្ខុន្រ្ទិយ​ ​បានឮ​សំឡេង​ ​ដោយ​ត្រចៀក​ហើយ​។​ ​បេ​។​ ​
ថយ | ទំព័រទី ៣០ | បន្ទាប់