ម្នាលអានន្ទ សេចក្ដីប្រែប្រួល មានចំពោះតែមហាភូតរូប ៤ គឺបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ ឯសេចក្ដីប្រែប្រួល។ បេ។ ក្នុងព្រះធម៌ មិនគប្បីមានឡើយ សេចក្ដីប្រែប្រួល មិនមានដល់អរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃសោះទេ។ នេះជាសេចក្ដីប្រែប្រួល ក្នុងហេតុនោះ។ ម្នាលអានន្ទ ពាក្យថា អរិយសាវក ដែលប្រកបដោយសេចក្ដីជ្រះថ្លា មិនកម្រើក ក្នុងព្រះសង្ឃនោះ មុខជានឹងទៅកើតក្នុងនរកក្ដី កំណើតតិរច្ឆានក្ដី ប្រេតវិស័យក្ដី ដូច្នេះនុ៎ះ មិនមែនជាឋានៈទេ។ ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីអនុគ្រោះអ្នកណា ឬថា អ្នកណាជាមិត្រក្ដី អាមាត្យក្ដី ញាតិក្ដី សាលោហិតក្ដី គប្បីសំគាល់នូវពាក្យ ដែលត្រូវស្ដាប់ ម្នាលអានន្ទ ជនទាំងនោះ អ្នកទាំងឡាយ គួរណែនាំ គួរឲ្យនៅ គួរឲ្យតាំងនៅ ក្នុងឋានៈ ៣យ៉ាងនេះ។
[៧៨] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ
[៧៨] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ