​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ថា​ ​ភព​ ​ភព​ ​ដូច្នេះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដែល​ហៅថា​ ​ភព​ ​តើ​ដោយហេតុ​ដូចម្ដេច​។​ ​ម្នាល​អានន្ទ​ ​បើ​កម្ម​ដែល​ឲ្យផល​ ​(​សម្រេច​)​ ​ក្នុង​កាមធាតុ​ ​មិន​មាន​ហើយ​ ​កាមភព​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ថា​ ​កម្ម​ជា​ស្រែ​ ​វិញ្ញាណ​ជា​ពូជ​ ​តណ្ហា​ជា​ទឹក​ ​វិញ្ញាណ​របស់​ពួក​សត្វ​ ​ដែល​មាន​អវិជ្ជា​ ​ជា​ទំនប់​ ​មាន​តណ្ហា​ជា​គ្រឿង​ព័ន្ធព័ទ្ធ​ ​ដំ​កល់​នៅ​ស៊ប់​ហើយ​ ​ក្នុង​ធាតុ​ដ៏​ថោកទាប​ ​គឺ​កាមធាតុ​ ​ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅទៀត​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​អានន្ទ​ ​បើ​កម្ម​ដែល​ឲ្យផល​ ​ក្នុង​រូបធាតុ​ ​មិន​មាន​ហើយ​ ​រូបភព​ ​គប្បី​មាន​ប្រាកដ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​ព្រោះ​ហេតុ​ថា​ ​កម្ម​ជា​ស្រែ​ ​វិញ្ញាណ​ជា​ពូជ​ ​តណ្ហា​ជា​ទឹក​ ​អភិសង្ខារ​វិញ្ញាណ​ ​របស់​ពួក​សត្វ​ ​ដែល​មាន​អវិជ្ជា​ជា​ទំនប់​ ​មាន​តណ្ហា​ជា​គ្រឿង​ព័ន្ធព័ទ្ធ​ ​រមែង​ដំ​កល់​នៅ​ស៊ប់​ ​ក្នុង​ធាតុ​ជាន់​កណ្ដាល​ ​គឺ​រូបធាតុ​ ​ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅទៀត​ ​រមែង​មាន​យ៉ាងនេះ​។​ ​
ថយ | ទំព័រទី ៣០៤ | បន្ទាប់