ម្នាលអានន្ទ បើកម្ម ដែលឲ្យផល ក្នុងអរូបធាតុ មិនមានហើយ អរូបភព គប្បីមានប្រាកដដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនមានទេ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណ ជាពូជ តណ្ហាជាទឹក ទើបអភិសង្ខារវិញ្ញាណ របស់ពួកសត្វ ដែលមានអវិជ្ជា ជាទំនប់ មានតណ្ហា ជាគ្រឿងព័ន្ធព័ទ្ធ រមែងដំកល់នៅ ក្នុងធាតុជាន់ខ្ពស់ គឺអរូបធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ។ ម្នាលអានន្ទ ភព រមែងមាន យ៉ាងនេះឯង។
[៧៩] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ
[៧៩] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ