​បាន​ធុំក្លិន​ ​ដោយ​ច្រមុះ​ហើយ​។​ ​បេ​។​ ​បាន​ជញ្ជក់ជញ្ជាប​រស​ ​ដោយ​អណ្ដាត​ហើយ​។​ ​បេ​។​ ​បាន​ពាល់ត្រូវ​ ​នូវ​ផោដ្ធ​ព្វៈ​ ​ដោយ​កាយ​ហើយ​។​ ​បេ​។​ ​បានដឹង​ច្បាស់​ ​នូវ​ធម្មារម្មណ៍​ ​ដោយចិត្ត​ហើយ​ ​តែ​ជា​អ្នក​មិនបាន​កួច​កាន់​ ​នូវ​និមិត្ត​ ​មិនបាន​កួច​កាន់​ ​នូវ​អុ​ព្យញ្ជនៈ​ ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ដែល​ជាអកុសល​ធម៌​ ​ដ៏​លាមក​ ​គប្បី​គ្រប​សង្កត់​នូវ​បុគ្គល​ ​ដែល​មិនបាន​សង្រួម​នូវ​មនិន្រ្ទិយ​នុ៎ះ​ ​ព្រោះហេតុតែ​ ​មិនបាន​សង្រួម​ ​នូវ​មនិន្រ្ទិយ​ណា​ ​ក៏​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​មនិន្រ្ទិយ​នោះ​ ​រក្សា​នូវ​មនិន្រ្ទិយ​ ​ដល់​នូវ​សេចក្ដី​សង្រួម​ក្នុង​មនិន្រ្ទិយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ភិក្ខុ​ជា​អ្នកគ្រប់គ្រង​ទ្វារ​ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ពិចារណា​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​បរិភោគ​ ​នូវ​អាហារ​ដោយ​គិតថា​ ​មិនមែន​ដើម្បី​លេង​ ​មិនមែន​ដើម្បី​ស្រវឹង​ ​មិន​មែ​ង​ដើម្បី​ប្រដាប់​ ​មិនមែន​ដើម្បី​ស្អិតស្អាង​ទេ​ ​គ្រាន់តែ​ដើម្បីឲ្យ​តាំងនៅ​នៃ​កាយ​នេះ​ ​ដើម្បី​ញុំាង​ជីវិត​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ដើម្បី​កំចាត់​បង់​ ​នូវ​សេចក្ដី​លំបាក​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់