​ដើម្បី​អនុគ្រោះ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​ ​នឹង​កំចាត់​បង់​ ​នូវ​វេទនា​ចាស់​ផង​ ​មិន​ឲ្យ​វេទនា​ថ្មី​កើតឡើង​បាន​ផង​ ​ការប្រព្រឹត្តិ​ទៅ​ ​នៃ​ឥរិយាបថ​ ​៤​ ​ក្ដី​ ​ការ​មិន​មានទោស​គឺ​មិន​ខ្ជិលច្រអូស​ក្ដី​ ​ការ​នៅជា​សុខ​ក្ដី​ ​នឹង​មានដល់​អាត្មាអញ​ ​ដោយ​ប្រការ​ដូច្នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ភិក្ខុ​ជា​អ្នកដឹង​ប្រមាណ​ ​ក្នុង​ភោជន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នក​ប្រក​បរឿយៗ​នូវ​ការ​ភ្ញាក់​រលឹក​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​រមែង​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អា​វរ​ណី​យ​ធម៌​ ​(​ធម៌​ជា​គ្រឿង​រារាំង​)​ ​ដោយ​ការ​ចង្រ្កម​ ​ដោយ​ការ​អង្គុយ​ ​អស់១ថ្ងៃ​ ​រមែង​ធ្វើ​ចិត្ត​ឲ្យ​ស្អាត​ ​ចាក​អា​វរ​ណី​យ​ធម៌​ ​ដោយ​ការ​ចង្រ្កម​ ​ដោយ​ការ​អង្គុយ​ ​អស់​បឋមយាម​នៃ​រាត្រី​ ​សម្រេច​នូវ​សីហ​សេយ្យាសន៍​ ​ផ្អៀង​ទៅ​ខាងស្ដាំ​ ​អស់​មជ្ឈិមយាម​នៃ​រាត្រី​ ​តម្រួត​ជើង​លើ​ជើង​ ​ប្រកបដោយ​សតិសម្បជញ្ញៈ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​សេចក្ដីសំគាល់​ថា​ ​នឹង​ក្រោក​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់