កាលបើអ្នកកំពុងសិក្សា នូវអធិសីលផង សិក្សានូវអធិចិត្តផង សិក្សានូវអធិប្បញ្ញាផង អ្នកគង់នឹងបានលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ (មិនខាន) ព្រោះតែការលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ អ្នកនោះ នឹងមិនធ្វើអំពើ ដែលជាអកុសល ទាំងមិនសេព នូវអំពើដែលលាមក។ លុះសម័យតមក ភិក្ខុនោះ ក៏សិក្សាអធិសីលផង សិក្សាអធិចិត្តផង សិក្សាអធិប្បញ្ញាផង។ កាលភិក្ខុនោះ កំពុងសិក្សាអធិសីលផង សិក្សាអធិចិត្តផង សិក្សាអធិប្បញ្ញាផង ភិក្ខុនោះ ក៏បានលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ ព្រោះតែការលះបង់រាគៈ លះបង់ទោសៈ លះបង់មោហៈ ភិក្ខុនោះ មិនបានធ្វើអំពើដែលជាអកុសល ទាំងមិនបានសេពនូវអំពើដែលលាមកឡើយ។
[៨៧] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ
[៨៧] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ