ហើយក៏ក្រោក ក្នុងបច្ឆិមយាមនៃរាត្រី ធ្វើចិត្តឲ្យស្អាត ចាកអាវរណីយធម៌ ដោយការចង្រ្កម ដោយការអង្គុយ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ឈ្មោះថា ភិក្ខុជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣យ៉ាងនេះឯង ឈ្មោះថា អ្នកប្រតិបត្តិ នូវសេចក្ដីប្រតិប័ទមិនខុស ទាំងហេតុ ក៏ឈ្មោះថា លោកបានផ្គង ដើម្បីឲ្យអស់អាសវៈទាំងឡាយ។
[១៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៣យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គល ទាំង២ផង។ ធម៌៣យ៉ាង តើដូចម្ដេច។ គឺកាយទុច្ចរិត ១ វចីទុច្ចរិត១ មនោទុច្ចរិត១។ ម្នាលភិក្ខុទាំងឡាយ ធម៌៣នេះឯង តែងប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គល ទាំង២ផង។ ម្នាលភិក្ខុទាំងឡាយ ធម៌៣យ៉ាងនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនខ្លួនឯងផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀនបុគ្គលទាំង២ផង។ ធម៌៣ តើដូចម្ដេច។