​គឺ​ ​កាយសុចរិត​ ​១​ ​វចីសុចរិត​ ​១​ ​មនោសុចរិត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៣នេះឯង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួនឯង​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំង​ ​២ផង​។​ ​
 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះសមណគោតម​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ទៅ​កើត​ក្នុង​ទេវលោក​ឬ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​បរិ​ព្វា​ជ​កជា​អន្យតិរ្ថិយ​ ​សួរ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​ជិនឆ្អន់​ ​ធុញទ្រាន់​ ​ខ្ពើមរអើម​ ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​អ្នក​ទាំងឡាយ​ ​ជិនឆ្អន់​ ​ធុញទ្រាន់​ ​ខ្ពើមរអើម​ ​អាយុ​ទិព្វ​ ​សម្បុរ​ទិព្វ​ ​សេចក្ដីសុខ​ទិព្វ​ ​យស​ទិព្វ​ ​ជិនឆ្អន់​ ​ធុញទ្រាន់​ ​ខ្ពើមរអើម​ ​ភាពជា​អធិបតី​ជា​ទិព្វ​ ​ដោយ​ប្រការ​ដូច្នេះហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ម្ល៉ោះ​ទៅ​ហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ជិនឆ្អន់​ ​ធុញទ្រាន់​ ​ខ្ពើមរអើម​ ​នឹង​កាយទុច្ចរិត​ ​នឹង​វចីទុច្ចរិត​…​ ​គប្បី​ជិនឆ្អន់​ ​ធុញទ្រាន់​ ​ខ្ពើមរអើម​នឹង​មនោ​ទុច្ចរិត​។​ ​
ថយ | ទំព័រទី ៣៤ | បន្ទាប់