របស់អាត្មាអញហើយ អាត្មាអញឈ្មោះថា ឥតលាភ អាត្មាអញ បានទាស់ហើយ អាត្មាអញ មិនមែនបានល្អទេ ព្រោះថា ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដ៏ប្រកបដោយសិក្ខាបទហើយ អាត្មាអញ មានសេចក្ដីមិនអត់ទ្រាំ មិនត្រេកអរថា សមណៈនេះ ដូចជាដុសខាត់ជ្រុលពេក បើដូច្នោះ គួរអាត្មាអញ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ត្រូវសំដែងទោស តាមទោសក្នុងសំណាក់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ទោសបានប្រព្រឹត្តកន្លងហើយ នូវខ្ញុំព្រះអង្គ ជាមនុស្សពាល យ៉ាងណា វង្វេងយ៉ាងណា មិនឈ្លាសវៃយ៉ាងណា ព្រោះថា ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដ៏ប្រកបដោយសិក្ខាបទហើយ ខ្ញុំព្រះអង្គ មានសេចក្ដីមិនអត់ទ្រាំ មិនត្រេកអរថា សមណៈនេះ ដូចជាដុសខាត់ជ្រុលពេក បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលអត់ទោស តាមទោស ដល់ខ្ញុំព្រះអង្គនោះ ដើម្បីសេចក្ដីសង្រួមតទៅ។ អើ កស្សបៈ ទោសប្រព្រឹត្តកន្លងហើយនូវអ្នក ដែលជាមនុស្សពាលយ៉ាងណា