វង្វេងយ៉ាងណា មិនឈ្លាសវៃយ៉ាងណា អ្នកមិនមានសេចក្ដីអត់ទ្រាំ មិនមានសេចក្ដីត្រេកអរនឹងតថាគត កាលដែលពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់តាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដ៏ប្រកបដោយសិក្ខាបទថា សមណៈនេះ ដូចជាដុសខាត់ជ្រុលពេក ម្នាលកស្សបៈ កាលបើអ្នកឃើញទោស តាមទោស ហើយត្រឡប់ធ្វើសមគួរតាមធម៌ តថាគត ទទួលអត់ទោសនោះដល់អ្នក ម្នាលកស្សបៈ បុគ្គលណា
ឃើញទោសតាមទោស ហើយត្រឡប់ធ្វើសមគួរតាមធម៌ ដល់នូវសេចក្ដីសង្រួមតទៅ នេះជាសេចក្ដីចំរើន ក្នុងវិន័យរបស់អរិយៈ។ ម្នាលកស្សបៈ បើទុកជាថេរៈ មិនចូលចិត្តនឹងការសិក្សា មិនសរសើរគុណ នៃកិរិយាសមាទាន នូវការសិក្សាមិនបបួលពួកភិក្ខុដទៃ ដែលមិនចូលចិត្តនឹងការសិក្សានោះ ឲ្យសិក្សា មិនសរសើរគុណពួកភិក្ខុដទៃ ដែលចូលចិត្តនឹងការសិក្សានោះ ឲ្យពិតមែនតាមកាល ម្នាលកស្សបៈ តថាគត មិនសរសើរភិក្ខុជាថេរៈ មានសភាពដូច្នេះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។