ព្រោះក្រែងពួកភិក្ខុដទៃសេពគប់ ភិក្ខុជាថេរនោះ ដោយចូលចិត្តថា ព្រះជាគ្រូ ទ្រង់សរសើរភិក្ខុជាថេរៈនោះ ពួកភិក្ខុជាអ្នកសេពគប់នឹងភិក្ខុជាថេរៈនោះ រមែងប្រព្រឹត្តតាមទិដ្ឋិ របស់ភិក្ខុជាថេរៈនោះ អំពើនោះ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្ដីទុក្ខ អស់កាលដ៏វែង ដល់ពួកភិក្ខុ ដែលប្រព្រឹត្តតាមទិដ្ឋិនោះ ម្នាលកស្សបៈ ព្រោះហេតុនោះហើយ បានជាតថាគតមិនសរសើរភិក្ខុជាថេរៈ មានសភាពដូច្នេះ។ ម្នាលកស្សបៈ បើទុកជាភិក្ខុជាកណ្ដាល។ បេ។ ម្នាលកស្សបៈ បើទុកជាភិក្ខុខ្ចី តែមិនចូលចិត្តនឹងការសិក្សា មិនសរសើរគុណ នៃកិរិយាសមាទាន នូវការសិក្សា មិនបបួលពួកភិក្ខុដទៃ ដែលមិនចូលចិត្តនឹងការសិក្សានោះ ឲ្យសិក្សា មិនសរសើរគុណ របស់ពួកភិក្ខុដទៃ ដែលចូលចិត្តនឹងការសិក្សា ឲ្យទៀងពិត តាមកាលគួរ ម្នាលកស្សបៈ តថាគតមិនសរសើរភិក្ខុខ្ចីបែបនោះទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ពួកភិក្ខុដទៃសេពគប់ពួកភិក្ខុខ្ចីនោះ ដោយគិតថា ព្រះជាគ្រូ ទ្រង់សរសើរគុណភិក្ខុនោះ