​ពួក​ភិក្ខុ​អ្នក​សេពគប់​ភិក្ខុ​ខ្ចី​នោះ​ ​ប្រព្រឹត្តទៅ​តាម​ទិដ្ឋិ​ភិក្ខុ​នោះ​ ​អំពើនោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីទុក្ខ​ ​អស់​កាល​ដ៏​វែង​ ​ដល់​ពួក​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិ​នោះ​ ​ម្នា​លក​ស្ស​បៈ​ ​ព្រោះហេតុនោះ​ ​បាន​ជាត​ថា​គត​ ​មិន​សរសើរគុណ​ ​របស់​ភិក្ខុ​ខ្ចី​ ​មាន​សភាព​ដូច្នេះ​ទេ​។​ ​ម្នា​លក​ស្ស​បៈ​ ​បើ​ភិក្ខុ​ជា​ថេរៈ​ ​អ្នកមាន​ប្រាថ្នា​ ​នូវ​ការសិក្សា​ ​សរសើរគុណ​ ​នៃ​កិរិយា​សមាទាន​ ​នូវ​ការសិក្សា​ ​តែង​បបួល​ពួក​ភិក្ខុ​ដទៃ​ ​ដែល​មិន​ប្រាថ្នា​នូវ​ការសិក្សា​នោះ​ ​ឲ្យ​សិក្សា​ ​សរសើរគុណ​របស់​ពួក​ភិក្ខុ​ដទៃ​ ​ដែល​ប្រាថ្នា​នូវ​ការសិក្សា​ ​ពិតមែន​តាមកាល​ ​ម្នា​លក​ស្ស​បៈ​ ​តថាគត​សរសើរគុណ​ភិក្ខុ​ជា​ថេរៈ​មាន​សភាព​ដូច្នេះ​។​ ​ហេតុ​នោះ​ ​តើ​ដូចម្ដេច​។​ ​ព្រោះ​ពួក​ភិក្ខុ​ដទៃ​ ​សេពគប់​នូវ​ភិក្ខុ​ជា​ថេរៈ​នោះ​ ​ដោយ​គិតថា​ ​ព្រះ​ជា​គ្រូ​ ​ទ្រង់​សរសើរគុណ​ភិក្ខុ​នោះ​ ​ពួក​ភិក្ខុ​នោះ​ ​តែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ​ ​របស់​ភិក្ខុ​ជា​ថេរៈ​ ​ដែល​ខ្លួន​សេពគប់​នោះ​ ​អំពើ​របស់​ពួក​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិ​ ​របស់​ភិក្ខុ​ជា​ថេរៈ​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្ដីសុខ​ ​អស់​កាល​ដ៏​វែង​ ​ម្នា​លក​ស្ស​បៈ​ ​ព្រោះហេតុនោះ​ ​តថាគត​ ​សរសើរគុណ​ ​របស់​ភិក្ខុ​ជា​ថេរៈ​ ​មាន​សភាព​ដូច្នេះ​។​ ​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់