ម្នាលកស្សបៈ បើភិក្ខុជាកណ្ដាល។ បេ។ ម្នាលកស្សបៈ បើភិក្ខុខ្ចី ជាអ្នកមានប្រាថ្នានូវការសិក្សា ជាអ្នកសរសើរគុណ នៃកិរិយាសមាទាន នូវការសិក្សា បបួលពួកភិក្ខុដទៃ ដែលមិនមានប្រាថ្នា នូវការសិក្សានោះ ឲ្យសិក្សាផង សរសើរគុណរបស់ភិក្ខុដទៃ ដែលប្រាថ្នាការសិក្សាពិតមែន តាមកាលដ៏គួរផង ម្នាលកស្សបៈ តថាគតសរសើរគុណ របស់ភិក្ខុខ្ចី មានសភាពដូច្នេះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះពួកភិក្ខុដទៃ សេពគប់នឹងភិក្ខុខ្ចីនោះ ដោយគិតថា ព្រះជាគ្រូ ទ្រង់សរសើរគុណ របស់ភិក្ខុនោះ ពួកភិក្ខុនោះ រមែងប្រព្រឹត្តតាមទិដ្ឋិ របស់ភិក្ខុដែលខ្លួនសេពគប់នោះ អំពើរបស់ពួកភិក្ខុ ដែលប្រព្រឹត្តតាមទិដ្ឋិ របស់ពួកភិក្ខុខ្ចីនោះ រមែងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្ដីសុខ អស់កាលដ៏វែង ម្នាលកស្សបៈ ព្រោះហេតុនោះ ទើបតថាគត សរសើរគុណ របស់ភិក្ខុខ្ចី មានសភាពដូច្នេះ។
ចប់ សមណវគ្គ ទី៤។