របស់កស្សកគហបតីនោះ ផ្លាស់រដូវហើយ ក៏លូតលាស់មានបង្ហើមទុំបាន។ ម្នាលភិក្ខុទាំងឡាយ ករណីយកិច្ច ប្រព្រឹត្តទៅ យ៉ាងរួសរាន់ របស់ភិក្ខុនេះ ក៏មាន ៣ យ៉ាង យ៉ាងនោះដែរ។ ករណីយកិច្ច ៣ យ៉ាង តើដូចម្ដេច។ គឺសមាទាន នូវអធិសីលសិក្ខា ១ សមាទាន នូវអធិចិត្តសិក្ខា១ សមាទាន នូវអធិប្បញ្ញាសិក្ខា១។ ម្នាលភិក្ខុទាំងឡាយ ករណីយកិច្ច ប្រព្រឹត្តទៅយ៉ាងរួសរាន់ របស់ភិក្ខុ មាន៣យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនមានឫទ្ធិ មិនមានអានុភាព (បង្គាប់បញ្ជា) ចិត្តនោះថា សូមឲ្យចិត្តរបស់អាត្មាអញ ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ឬក៏ថ្ងៃខានស្អែក ដូច្នេះបានឡើយ ម្នាលភិក្ខុទាំងឡាយ លុះតែដល់វេលាហើយ ទើបចិត្តរបស់ភិក្ខុនោះ ដែលសិក្សា នូវអធិសីលផង សិក្សានូវអធិចិត្តផង សិក្សានូវអធិប្បញ្ញាផង ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះថា ពួកយើងនឹងជាបុគ្គលមានឆន្ទៈ យ៉ាងក្លៀវក្លា ក្នុងការសមាទាន នូវអធិសីលសិក្ខា