​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ស្រែ​ស្រូវសាលី​ ​ដ៏​បរិបូណ៌​ ​របស់​កស្ស​ក​គហបតី​។​ ​កស្ស​ក​គហបតី​ ​ត្រូវ​ព្រោះស្រូវ​នោះ​យ៉ាង​ប្រញាប់​ ​លុះ​ព្រោះ​រួច​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​ច្រូត​យ៉ាង​ប្រញាប់​ ​លុះ​ច្រូត​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​ជញ្ជូន​ដាក់​លាន​ ​យ៉ាង​ប្រញាប់​ ​លុះ​ជញ្ជូន​ដាក់​លាន​ ​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​គរ​ជា​គំនរ​យ៉ាង​ប្រញាប់​ ​លុះ​គរ​ជា​គំនរ​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​បែន​ ​ឬ​បញ្ជាន់​យ៉ាង​ប្រញាប់​ ​លុះ​បែន​ ​ឬ​បញ្ជាន់​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​ជជុះចម្បើង​យ៉ាង​ប្រញាប់​ ​លុះ​ជជុះចម្បើង​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​រាស់​កំទេច​ ​ឬ​ ​កំ​ញ៉ម​ ​យ៉ាង​ប្រញាប់​ ​លុះ​រាស់​កំទេច​ ​ឬ​ ​កំ​ញ៉ម​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​រោយ​យ៉ាង​ប្រញាប់​ ​លុះ​រោយ​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​ជញ្ជូន​ដាក់​ជង្រុក​ ​យ៉ាង​ប្រញាប់​ ​លុះ​ជញ្ជូន​ដាក់​ជង្រុក​ ​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​បុក​យ៉ាង​ប្រញាប់​ ​លុះ​បុក​យ៉ាង​ប្រញាប់​ហើយ​ ​ត្រូវ​អុំ​យក​អង្កាម​ចេញ​យ៉ាង​ប្រញាប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​យ៉ាងនេះ​ ​ស្រូវ​របស់​កស្ស​ក​គហបតី​នោះ​ ​រមែង​ដល់​នូវ​ការ​ប្រសើរ​បំផុត​ ​ដល់​នូវ​ខ្លឹមសារ​ ​ដ៏​បរិសុទ្ធ​ ​តាំងនៅ​ស៊ប់​ ​ក្នុង​ខ្លឹមសារ​ ​យ៉ាងណាមិញ​។​ ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់