​គឺ​អភិជ្ឈា​ ​១​ ​ព្យាបាទ​ ​១​។​ ​អរិយ​សាវក​នោះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ដល់​នូវ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារ​ ​មាន​បីតិ​ ​និង​សុខៈ​កើតអំពី​សេចក្ដី​ស្ងាត់​ ​សម្រេចសម្រាន្ត​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អរិយ​សាវក​ ​ធ្វើ​កាលកិរិយា​ ​ក្នុង​សម័យ​នោះ​ ​អរិយ​សាវក​នោះ​ ​រមែង​មិន​ប្រកបដោយ​សញ្ញោជនៈ​ ​ដែល​នាំឲ្យ​មកកាន់​លោក​នេះ​ទៀត​ឡើយ​។​
 [​៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិសទ្យ​នេះ​ ​មាន​ ​៣​ ​ពួក​។​ ​បរិសទ្យ៣​ ​ពួក​ ​តើ​ដូចម្ដេច​។​ ​គឺ​អគ្គ​វតី​បរិសទ្យ​ ​(​បរិសទ្យ​ ​មានគុណ​ប្រសើរ​បំផុត​)​១​ ​វគ្គ​បរិសទ្យ​ ​(​បរិសទ្យ​ជាពួក​)​១​ ​សមគ្គ​បរិសទ្យ​ ​(​បរិសទ្យ​ ​មាន​សេចក្ដីព្រមព្រៀង​គា្ន​ ​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អគ្គ​វតី​បរិសទ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​មាន​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក្នុង​បរិសទ្យ​ណា​ ​មិន​ល្មោភ​ ​(​ក្នុង​បច្ច័យ​)​ ​មិន​បន្ធូរបន្ថយ​ ​(​ក្នុង​ត្រៃសិក្ខា​)​ ​
ថយ | ទំព័រទី ៣៥៣ | បន្ទាប់