​ដាក់ចុះ​នូវ​ធុរៈ​ ​ក្នុង​ទី​ទាប​ ​គឺ​នី​វរ​ណៈ​ ​ទាំង៥​ ​មានការ​ស្ទុះ​ទៅ​ ​ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ជា​ប្រធាន​ ​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​ដល់​នូវ​ធម៌​ ​ដែល​មិនទាន់​ដល់​ ​ដើម្បី​បាន​នូវ​ធម៌​ ​ដែល​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ ​ពួក​ជន​ជា​ខាងក្រោយ​ ​រមែង​ដល់​នូវ​ទិដ្ឋានុគតិ​ ​នៃ​ភិក្ខុ​ជា​ថេរៈ​ទាំងនោះ​ ​ឯ​ពួក​បរិសទ្យ​នោះ​ ​ក៏​មិនបាន​ល្មោភ​ក្នុង​បច្ច័យ​ ​មិនបាន​បន្ធូរបន្ថយ​ ​ក្នុង​ត្រៃសិក្ខា​ ​ដាក់ចុះ​នូវ​ធុរៈ​ ​ក្នុង​ទី​ទាប​ ​មានការ​ស្ទុះ​ទៅ​ ​ក្នុង​សេចក្ដី​ស្ងប់​ជា​ប្រធាន​ ​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​ដល់​នូវ​ធម៌​ ​ដែល​មិនទាន់​ដល់​ ​ដើម្បី​បាន​នូវ​ធម៌​ ​ដែល​មិនទាន់​បាន​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ដែល​មិនទាន់​ធ្វើឲ្យ​ជាក់ច្បាស់​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​អគ្គ​វតី​បរិសទ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វគ្គ​បរិសទ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ពួក​ភិក្ខុ​ក្នុង​បរិសទ្យ​ណា​ ​ជា​អ្នកបង្កហេតុ​ ​បង្កជម្លោះ​ ​ទាស់ទែង​គា្ន​ ​ចាក់ដោត​គ្នា​ ​ទៅវិញទៅមក​ ​ដោយ​លំពែង​ ​គឺ​មាត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​វគ្គ​បរិសទ្យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមគ្គ​បរិសទ្យ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​ពួក​ភិក្ខុ​ក្នុង​បរិសទ្យ​ណា​ ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​មាន​សភាព​ដូចជា​ទឹកដោះ​ ​លាយ​ដោយ​ទឹក
ថយ | ទំព័រទី ៣៥៤ | បន្ទាប់