ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ក្នុងបុព្វណ្ហសម័យយ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯង ទើបគួរបានកុសលធម៌ ដែលមិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។
[២០] ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ ៣ មិនយូរប៉ុន្មាន រមែងដល់ នូវការចំរើន បរិបូណ៌ក្នុងភោគៈ។ អង្គ ៣ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ ជាអ្នកមានបញ្ញាចក្ខុ ១ មានព្យាយាម ដ៏ប្រសើរ១ សម្បូណ៌ដោយទីពឹង១។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារ ដែលមានបញ្ញាចក្ខុ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារក្នុងលោកនេះ រមែងស្គាល់ទំនិញថា ទំនិញនេះ អញទិញមកថ្លៃប៉ុណ្ណេះ កាលបើអញលក់ទៅវិញថ្លៃប៉ុណ្ណេះ នឹងបានដំឡៃត្រឹមប៉ុណ្ណេះ នឹងបានចំណេញប៉ុណ្ណេះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា អ្នកផ្សារមានបញ្ញាចក្ខុ។ ម្នាលភិក្ខុទាំងឡាយ អ្នកផ្សារមានព្យាយាម ដ៏ប្រសើរ តើដូចម្ដេច។