​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផ្សារ​ក្នុង​លោក​នេះ​ ​រមែង​ឆ្លៀវឆ្លាស​ ​ក្នុង​ការទិញ​ទំនិញ​ផង​ ​លក់ទំនិញ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​អ្នកផ្សារ​មាន​ព្យាយាម​ ​ដ៏​ប្រសើរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អ្នកផ្សារ​ ​សម្បូណ៌​ដោយ​ទីពឹង​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផ្សារ​ក្នុង​លោក​នេះ​ ​រមែង​មាន​ពួក​គហបតី​ ​ឬ​គហបតិ​បុត្រ​ ​ដែល​ស្ដុកស្ដម្ភ​មានទ្រព្យ​ច្រើន​ ​មាន​គ្រឿង​ប្រើប្រាស់​ច្រើន​ ​ស្គាល់​អ្នកផ្សារ​នោះ​ ​យ៉ាងនេះ​ថា​ ​អ្នកផ្សារ​ដ៏​ចំរើន​នេះ​ ​មាន​បញ្ញាចក្ខុ​ផង​ ​មាន​ព្យាយាម​ ​ដ៏​ប្រសើរ​ផង​ ​ជា​អ្នក​អង់អាច​ដើម្បី​រក្សា​កូន​ប្រពន្ធ​ផង​ ​ដើម្បី​ផ្ដល់​នូវ​ទ្រព្យ​ ​ដល់​យើង​មួយដង​ ​មួយ​កាល​បាន​ផង​។​ ​គហបតី​ ​ឬ​គហបតី​បុត្រ​ទាំងនោះ​ ​អញ្ជើញ​អ្នកផ្សារ​នោះ​ ​ដោយ​ភោគៈ​ទាំងឡាយ​ថា​ ​ម្នាល​អ្នកផ្សារ​សម្លាញ់​ ​ចូរ​អ្នក​យក​ភោគៈ​អំពី​នេះ​ ​ទៅ​ចិញ្ចឹម​កូន​ប្រពន្ធ​ចុះ​ ​ចូរ​ផ្ដល់​នូវ​ទ្រព្យ​ ​ដល់​យើង​ ​មួយដងមួយកាល​ផង​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​ ​ហៅថា​ ​អ្នកផ្សារ​សម្បូណ៌​ដោយ​ទីពឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នកផ្សារ​ប្រកបដោយ​អង្គ​ ​ទាំង៣​ ​នេះឯង​ ​មិនយូរ​ប៉ុន្មាន​ ​រមែង​ដល់​នូវ​ការ​ចំរើន​ ​បរិបូណ៌​ក្នុង​ភោគៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌៣​ ​មិន​​យូរប៉ុន្មាន​ ​គង់​ដល់​នូវ​ការ​ចំរើន​ ​បរិបូណ៌​ ​ក្នុង​កុសលធម៌​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់