ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនប្ដេជ្ញាថា ជាអ្នកត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសត្រឹមណោះ។ ម្នាលភិក្ខុទាំងឡាយ លុះតែតថាគតបានត្រាស់ដឹងតាមពិត នូវអានិសង្ស ថាជាអានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ខ្លួនចេញចាកលោក ថាជាការរលាស់ខ្លួនចេញផង យ៉ាងនេះ ក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើបតថាគត បេ្ដជ្ញាថា ជាអ្នកត្រាស់ដឹង នូវអនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលណោះ។ ទាំងការដឹង និងការឃើញ ក៏កើតឡើង ដល់តថាគតថា ការរួចស្រឡះរបស់តថាគត មិនកំរើកទេ ជាតិនេះ ជាទីបំផុត ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។
[១០៦] ម្នាលភិក្ខុទាំងឡាយ តថាគតត្រាច់ ស្វែងរកអានិសង្សរបស់លោក សភាវៈណា ជាអានិសង្ស ក្នុងលោក តថាគត ក៏បានជួបប្រទះ នូវសភាវៈនោះ អានិសង្សទាំងអម្បាលមាណ ក្នុងលោក អានិសង្សនោះ តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតត្រាច់ ស្វែងរកទោសរបស់លោក