ម្នាលភិក្ខុទាំងឡាយ ទើបតថាគតប្ដេជ្ញាថា ជាអ្នកត្រាស់ដឹង នូវអនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាលនោះ។ ទាំងការដឹង និងការឃើញ ក៏កើតឡើង ដល់តថាគតថា ការរួចស្រឡះ របស់តថាគត មិនកំរើកទេ ជាតិនេះ ជាទីបំផុត ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ។
[១០៧] ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនុ៎ះ មិនមានក្នុងលោកពួកសត្វ ក៏មិនគប្បីត្រេកត្រអាលនឹងអានិសង្សនេះ ក្នុងលោកដែរ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែអានិសង្ស មាននៅក្នុងលោក ពួកសត្វទើបត្រេកត្រអាលក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បើទោសក្នុងលោកមិនមានទេ