​ជា​សមណៈ​ ​ក្នុង​ពួក​សមណៈ​ ​សន្មត​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​ពួក​ព្រាហ្មណ៍​ ​ដ្បិតថា​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ប្រយោជន៍​ ​ជា​របស់​សមណៈ​ផង​ ​នូវ​ប្រយោជន៍​ ​ជា​របស់​ព្រាហ្មណ៍​ផង​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ឧត្ដម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​។​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ច្រៀង​ ​ទុកដូចជា​ការ​យំ​ ​ក្នុង​អរិយវិន័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​រាំ​ ​ទុកដូចជា​ការ​ឆ្កួត​ ​ក្នុង​អរិយវិន័យ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សើច​ក្អាកក្អាយ​ ​បញ្ចេញ​ធ្មេញ​ ​ឲ្យ​កន្លង​ហួស​វេលា​ ​ទុកដូចជា​ល្បែង​ក្មេង​ ​ក្នុង​អរិយវិន័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​បំបាក់​ស្ពាន​ក្នុង​ការ​ច្រៀង​ ​ចូរ​បំបាក់​ស្ពាន​ ​ក្នុង​ការ​រាំ​ចេញ​ ​កាល​អ្នក​ទាំងឡាយ​ ​មាន​សេចក្ដីរីករាយ​ ​ក្នុង​ហេតុ​ ​(​ណាមួយ​)​ ​គ្រាន់តែ​សំដែង​អាការ​ញញឹម​ប៉ុណ្ណោះ​ ​ល្មម​ហើយ​។​
 [​១១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សេព​ចំពោះ​ធម៌​ ​៣យ៉ាង​ ​មិន​ចេះ​ឆ្អែតឆ្អន់​ទេ​។​ ​៣​ ​យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គឺ​សេព​នូវ​ការ​ដេកលក់​ ​មិន​ចេះ​ឆ្អែត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សេព​គ្រឿង​ផឹក​ ​គឺ​សុរា​ ​និង​មេរ័យ​ ​មិន​ចេះ​ឆ្អែត​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សេព​ចំពោះ​ការ​ប្រកបដោយ​មេថុនធម្ម​ ​មិន​ចេះ​ឆ្អែត​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សេព​ចំពោះ​ធម៌​ ​៣​ ​យ៉ាងនេះ​ ​មិន​ចេះ​ឆ្អែត​ឡើយ​។​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់