[១១១] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទីសមគួរ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលបើចិត្ត ដែលបុគ្គលមិនបានរក្សាហើយ កាយកម្មក៏ឈ្មោះថា មិនបានរក្សាផង រចីកម្ម ក៏ឈ្មោះថា មិនបានរក្សាផង មនោកម្មក៏ឈ្មោះថា មិនបានរក្សាផងដែរ។ កាលបុគ្គលនោះ មិនរក្សាកាយកម្ម មិនរក្សាវចីកម្ម មិនរក្សាមនោកម្ម កាយកម្ម ឈ្មោះថា ជោក វចីកម្ម ក៏ឈ្មោះថាជោក មនោកម្ម ក៏ឈ្មោះថាជោក (ដោយរាគាទិក្កិលេស)។ កាលបុគ្គលនោះ មានកាយកម្មជោក មានវចីកម្មជោក មានមនោកម្មជោក ដោយរាគាទិក្កិលេសហើយ កាយកម្ម ក៏ឈ្មោះថា ស្អុយផង វចីកម្ម ក៏ឈ្មោះថា ស្អុយផង មនោកម្ម ក៏ឈ្មោះថា ស្អុយផងដែរ។ កាលបុគ្គលនោះ មានកាយកម្មស្អុយ មានវចីកម្មស្អុយ មានមនោកម្មស្អុយ ហើយមរណៈ (បុគ្គលនោះ) មិនល្អទេ កាលកិរិយា ក៏មិនល្អទេ។ ម្នាលគហបតី ដូចជាផ្ទះមានកំពូល ដែលបុគ្គលប្រក់មិនជិត