កំពូលក៏រក្សាទុកមិនបាន បង្កង់ ក៏រក្សាទុកមិនបាន ជញ្ជាំង ក៏រក្សាទុកមិនបាន កំពូល ក៏ទទឹកជោក បង្កង់ ក៏ទទឹកជោក ជញ្ជាំង ក៏ទទឹកជោក កំពូលក៏ពុក បង្កង់ក៏ពុក ជញ្ជាំងក៏ពុក យ៉ាងណា ម្នាលគហបតី កាលបើចិត្ត ដែលបុគ្គលមិនរក្សាហើយ។ បេ។ មរណៈ ក៏មិនល្អទេ កាលកិរិយា ក៏មិនល្អទេ យ៉ាងនោះដែរ។ ម្នាលគហបតី កាលបើចិត្តដែលបុគ្គលរក្សាហើយ កាយកម្ម ក៏ឈ្មោះថា បានរក្សា វចីកម្ម ក៏ឈ្មោះថា បានរក្សា មនោកម្ម ក៏ឈ្មោះថា បានរក្សាដែរ កាលបុគ្គលនោះ រក្សាកាយកម្ម រក្សាវចីកម្ម រក្សាមនោកម្ម កាយកម្ម ក៏ឈ្មោះថា មិនជោក វចីកម្ម ក៏ឈ្មោះថា មិនជោក មនោកម្ម ក៏ឈ្មោះថា មិនជោក ដោយរាគាទិក្កិលេស។ កាលបុគ្គលនោះ មានកាយកម្មមិនជោក មានវចីកម្មមិនជោក មានមនោកម្មមិនជោក ដោយរាគាទិក្កិលេសហើយ កាយកម្ម (របស់បុគ្គលនោះ) ក៏មិនស្អុយ វចីកម្ម ក៏មិនស្អុយ មនោកម្ម ក៏មិនស្អុយដែរ។ កាលបុគ្គលនោះ មានកាយកម្មមិនស្អុយ មានវចីកម្មមិនស្អុយ មានមនោកម្មមិនស្អុយ