ដែលគួរសំគាល់បានថាជាបណ្ឌិត យើងទាំងឡាយ នឹងសមាទាន ប្រព្រឹត្តធម៌ ទាំង៣នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។
[៣] ម្នាលភិក្ខុទាំងឡាយ ពាលលក្ខណៈ(១) ពាលនិមិត្ត(២) ពាលាបទាន របស់បុគ្គលពាល(៣) នេះ មាន៣យ៉ាង។ ៣យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ជនពាលក្នុងលោកនេះ អ្នកគិតគំនិតអាក្រក់ ១ អ្នកនិយាយសំដីអាក្រក់ ១ អ្នកធ្វើអំពើអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនពាលមិនបានគិតគំនិតអាក្រក់ក្ដី មិនបាននិយាយសំដីអាក្រក់ក្ដី មិនបានធ្វើអំពើអាក្រក់ក្ដីទេ បណ្ឌិតទាំងឡាយ គប្បីស្គាល់បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាជនពាល ជាអសប្បុរស ដូចម្តេចបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះជនពាល ជាអ្នកគិតគំនិតអាក្រក់ផង ជាអ្នកនិយាយសំដីអាក្រក់ផង ជាអ្នកធ្វើអំពើអាក្រក់ផង បានជាបណ្ឌិតទាំងឡាយ ស្គាល់បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាជនពាល ជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ពាលលក្ខណៈ ពាលនិមិត្ត ពាលាបទាន នៃជនពាល ៣យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតលក្ខណៈ(៤) បណ្ឌិតនិមិត្ត(៥) បណ្ឌិតាបទាន(៦) របស់បុគ្គលជាបណ្ឌិតនេះ មាន៣យ៉ាង។ ៣យ៉ាង តើដូចម្ដេច។

(១) គ្រឿងសំគាល់របស់បុគ្គលពាល។ (២) ហេតុរបស់បុគ្គលពាល។ (៣) ចរិតរបស់បុគ្គលពាល។ (៤) គ្រឿងសំគាល់ របស់បុគ្គលជាបណ្ឌិត។ (៥) ហេតុរបស់បុគ្គលជាបណ្ឌិត។ (៦) ចរិតរបស់បុគ្គលជាបណ្ឌិត។