ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ភិក្ខុនោះក៏ចូលទៅដណ្ដឹង សាកសួរពួកភិក្ខុទាំងនោះ មួយដងមួយកាលថា បពិត្រព្រះករុណាដ៏ចំរើន កិច្ចនេះតើដូចម្ដេច ប្រយោជន៍នៃកិច្ចនេះ តើដូចម្ដេច។ ចំណែកលោកដ៏មានអាយុទាំងនោះ ក៏បើកនូវសេចក្ដី ដ៏កំបាំងផង ធ្វើឲ្យរាក់ នូវសេចក្ដីដែលជ្រៅផង បន្ទោបង់ នូវសេចក្ដីសង្ស័យ ក្នុងធម៌ ដែលគួរសង្ស័យ ដ៏ច្រើនប្រការផង ដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ហៅថា ភិក្ខុសម្បូណ៌ដោយទីពឹង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង៣នេះឯងហើយ មិនយូរប៉ុន្មាន គង់ដល់នូវសេចក្ដីចំរើន បរិបូណ៌ ក្នុងកុសលធម៌ ទាំងឡាយ។
ចប់ រថការវគ្គ ទី២ ។
ឧទ្ទាននៃរថការវគ្គនោះគឺ
សំដែងអំពីភិក្ខុមានកេរ្ដិ៍ឈ្មោះ ១ ហេតុដែលស្ដេចគប្បីរលឹក ១ ភិក្ខុ ១ ស្ដេចចក្រពត្តិ ១ ព្រះបាទបចេតនៈ ១ ភិក្ខុប្រតិបត្តិអបណ្ណកប្បដិបទា ១ អន្យតិរិ្ថយថា ព្រះសម្ពុទ្ធប្រព្រឹត្ត ដើម្បីកើតក្នុងទេវលោក ១ អ្នកផ្សារ ប្រកបដោយធម៌ ៣ មាន២លើក។