ដែលបុគ្គលប្រក់មិនជិត កំពូលក៏ខូចផង បង្កង់ក៏ខូចផង ជញ្ជាំងក៏ខូចផង ម្នាលគហបតី កាលបើចិត្តព្យាបាទហើយ។ បេ។ មរណៈ ក៏មិនល្អ កាលកិរិយា ក៏មិនល្អ ដូច្នោះដែរ។ ម្នាលគហបតី កាលបើចិត្តមិនព្យាបាទហើយ កាយកម្មក៏មិនព្យាបាទតាម វចីកម្មក៏មិនព្យាបាទតាម មនោកម្ម ក៏មិនព្យាបាទតាម។ កាលបុគ្គលនោះ មានកាយកម្ម មិនប្រកបដោយព្យាបាទ មានវចីកម្ម មិនប្រកបដោយព្យាបាទ មានមនោកម្ម មិនប្រកបដោយព្យាបាទហើយ មរណៈក៏ល្អ កាលកិរិយាក៏ល្អ។ ម្នាលគហបតី ដូចជាផ្ទះមានកំពូល ដែលបុគ្គលប្រក់ជិត កំពូលក៏មិនខូចផង បង្កង់ក៏មិនខូចផង ជញ្ជាំងក៏មិនខូចផង ម្នាលគហបតី កាលបើចិត្តមិនព្យាបាទហើយ។ បេ។ មរណៈក៏ល្អ កាលកិរិយាក៏ល្អ ដូច្នោះដែរ។
[១១៣] ម្នាលភិក្ខុទាំងឡាយ ហេតុនេះមាន ៣យ៉ាង នៃការកើតឡើងនៃកម្ម។ ហេតុ៣ យ៉ាង ដូចម្ដេចខ្លះ។ គឺលោភៈ ជាហេតុ
[១១៣] ម្នាលភិក្ខុទាំងឡាយ ហេតុនេះមាន ៣យ៉ាង នៃការកើតឡើងនៃកម្ម។ ហេតុ៣ យ៉ាង ដូចម្ដេចខ្លះ។ គឺលោភៈ ជាហេតុ