នៃការកើតឡើងនៃកម្ម ១ ទោសៈ ជាហេតុនៃការកើតឡើងនៃកម្ម ១ មោហៈ ជាហេតុនៃការកើតឡើងនៃកម្ម ១។ ម្នាលភិក្ខុទាំងឡាយ កម្មណា សម្រេចមកអំពីលោភៈ កើតមកអំពីលោភៈ មានលោភៈជាហេតុ មានលោភៈជាដែនកើត កម្មនោះ ជាអកុសល កម្មនោះ ប្រកបដោយទោស កម្មនោះ មានទុក្ខជាវិបាក កម្មនោះ ប្រព្រឹត្តទៅ ដើម្បីកើតឡើងនៃកម្ម កម្មនោះ មិនប្រព្រឹត្តទៅ ដើម្បីរលត់ទៅនៃកម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មណា សម្រេចមកអំពីទោសៈ កើតមកអំពីទោសៈ មានទោសៈជាហេតុ មានទោសៈ ជាដែនកើត កម្មនោះជាអកុសល កម្មនោះប្រកបដោយទោស កម្មនោះ មានទុក្ខជាវិបាក កម្មនោះ ប្រព្រឹត្តទៅ ដើម្បីកើតឡើងនៃកម្ម កម្មនោះ មិនប្រព្រឹត្តទៅ ដើម្បីរលត់ទៅនៃកម្ម។ ម្នាលភិក្ខុទាំងឡាយ កម្មណា សម្រេចមកអំពីមោហៈ កើតមកអំពីមោហៈ មានមោហៈជាហេតុ មានមោហៈជាដែនកើត កម្មនោះ ជាអកុសល កម្មនោះ ប្រកបដោយទោស កម្មនោះ មានទុក្ខជាវិបាក កម្មនោះ ប្រព្រឹត្តទៅ ដើម្បីកើតឡើងនៃកម្ម កម្មនោះ មិនប្រព្រឹត្តទៅ ដើម្បីរលត់ទៅនៃកម្ម។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣ យ៉ាងនេះឯង ដើម្បីកើតឡើងនៃកម្ម។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣យ៉ាងនេះ ដើម្បីកើតឡើងនៃកម្ម។ ហេតុ៣ យ៉ាង ដូចម្ដេចខ្លះ។