​គឺ​អលោភៈ​ ​ជាហេតុ​ ​នៃ​ការ​កើតឡើង​នៃ​កម្ម​ ​១​ ​អទោសៈ​ ​ជាហេតុ​ ​នៃ​ការ​កើតឡើង​នៃ​កម្ម​ ​១​ ​អា​មោហៈ​ជាហេតុ​ ​នៃ​ការ​កើតឡើង​នៃ​កម្ម​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​សម្រេច​មក​អំពី​អលោភៈ​ ​កើតមក​អំពី​អលោភៈ​ ​មាន​អលោភៈ​ជាហេតុ​ ​មាន​អលោភៈ​ជា​ដែន​កើត​ ​កម្ម​នោះ​ ​ជាកុសល​ ​កម្ម​នោះ​ ​ឥត​ទោស​ ​កម្ម​នោះ​ ​មាន​សុខ​ជា​វិបាក​ ​កម្ម​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់​ទៅ​នៃ​កម្ម​ ​កម្ម​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតឡើង​នៃ​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​សម្រេច​មក​អំពី​អទោសៈ​ ​កើតមក​អំពី​អទោសៈ​ ​មាន​អទោសៈ​ជាហេតុ​ ​មាន​អទោសៈ​ ​ជា​ដែន​កើត​ ​កម្ម​នោះ​ ​ជាកុសល​ ​កម្ម​នោះ​ ​ឥត​ទោស​ ​កម្ម​នោះ​ ​មាន​សុខ​ជា​វិបាក​ ​កម្ម​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់​ទៅ​នៃ​កម្ម​ ​កម្ម​នោះ​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​កើតឡើង​នៃ​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កម្ម​ណា​ ​សម្រេច​មក​អំពី​អមោហៈ​ ​កើតមក​អំពី​អមោហៈ​ ​មាន​អមោហៈ​ជាហេតុ​ ​មាន​អមោហៈ​ ​ជា​ដែន​កើត​ ​កម្ម​នោះ​ជាកុសល​ ​កម្ម​នោះ​ ​ឥត​ទោស​ ​កម្ម​នោះ​ ​មាន​សុខ​ជា​វិបាក​ ​កម្ម​នោះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​រលត់​ទៅ​នៃ​កម្ម​ ​កម្ម​នោះ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​កើតឡើង​នៃ​កម្ម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ៣​ ​យ៉ាងនេះ​ឯង​ ​ដើម្បី​កើតឡើង​នៃ​កម្ម​។​
ថយ | ទំព័រទី ៤០២ | បន្ទាប់