ម្នាលភិក្ខុទាំងឡាយ បុគ្គលមានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាអនាគត។ កាលបុគ្គលនោះ មានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាអនាគត សេចក្ដីគាប់ចិត្ត ក៏កើតឡើង បុគ្គលនោះ លុះមានសេចក្ដីគាប់ចិត្ត កើតឡើងហើយ តែងប្រកបដោយធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវចិត្ត ដែលប្រកបដោយរាគៈថា ជាសញ្ញាជនៈ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា សេចក្ដីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាអនាគត។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្ដីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាបច្ចុប្បន្ន ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គល មានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាបច្ចុប្បន្ន។ កាលបុគ្គលនោះ មានចិត្តត្រិះរិះរឿយៗ ពិចារណារឿយៗ ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាបច្ចុប្បន្ន សេចក្ដីគាប់ចិត្ត ក៏កើតឡើង បុគ្គលនោះ លុះមានសេចក្ដីគាប់ចិត្ត កើតឡើងហើយ តែងប្រកបដោយធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវចិត្ត ដែលប្រកបដោយរាគៈថា ជាសញ្ញោជនៈ។