ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា សេចក្ដីគាប់ចិត្តកើតឡើង ព្រោះប្រារព្ធនូវធម៌ ជាទីតាំងនៃឆន្ទរាគ ជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ ជាហេតុ ៣យ៉ាង នៃការកើតឡើងនៃកម្ម។ ម្នាលភិក្ខុទាំងឡាយ ហេតុ៣ យ៉ាងនេះ ដើម្បីកើតឡើងនៃកម្ម។ ៣ យ៉ាង ដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីគាប់ចិត្តមិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគ ជាអតីត ១ ម្នាលភិក្ខុទាំងឡាយ សេចក្ដីគាប់ចិត្ត មិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគ ជាអនាគត ១ ម្នាលភិក្ខុទាំងឡាយ សេចក្ដីគាប់ចិត្ត មិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគ ជាបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្ដីគាប់ចិត្ត មិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគ ជាអតីត ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដឹងច្បាស់ នូវវិបាកនៃធម៌ទាំងឡាយ ជាទីតាំងនៃឆន្ទរាគ ជាអតីតតទៅ លុះដឹងនូវវិបាកតទៅហើយ ក៏លះបង់វិបាកនោះ លុះលះបង់វិបាកនោះហើយ ទើបមានចិត្តនឿយណាយ ហើយចាក់ធ្លុះ ឃើញច្បាស់ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា សេចក្ដីគាប់ចិត្ត មិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគ ជាអតីត។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្ដីគាប់ចិត្តមិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគ ជាអនាគត ដូចម្ដេច។