ម្នាលភិក្ខុទាំងឡាយ បុគ្គលដឹងច្បាស់ នូវវិបាកនៃធម៌ទាំងឡាយ ជាទីតាំងនៃឆន្ទរាគ ជាអនាគតតទៅ លុះដឹងច្បាស់ នូវវិបាកតទៅហើយ ក៏លះបង់ នូវវិបាកនោះ លុះលះបង់វិបាកនោះហើយ ទើបមានចិត្តនឿយណាយ ហើយចាក់ធ្លុះ ឃើញច្បាស់ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា សេចក្ដីគាប់ចិត្តមិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគ ជាអនាគត។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្ដីគាប់ចិត្ត មិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគជាបច្ចុប្បន្ន ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដឹងច្បាស់ នូវវិបាកនៃធម៌ទាំងឡាយ ជាទីតាំងនៃឆន្ទរាគ ជាបច្ចុប្បន្ន តទៅ លុះដឹងច្បាស់ នូវវិបាកតទៅហើយ ក៏លះបង់ នូវវិបាកនោះ លុះលះបង់វិបាកនោះហើយ ទើបមានចិត្តនឿយណាយ ហើយចាក់ធ្លុះ ឃើញច្បាស់ដោយបញ្ញា។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឈ្មោះថា សេចក្ដីគាប់ចិត្ត មិនកើតឡើង ព្រោះប្រារព្ធធម៌ ជាទីតាំងនៃឆន្ទរាគ ជាបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង៣ យ៉ាងនេះឯង ដើម្បីកើតឡើងនៃកម្ម។
ចប់ សម្ពោធិវគ្គ ទី១។