​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​ ​មាន៣​ ​យ៉ាង​ប៉ុណ្ណេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​នេះ​ ​មាន៣យ៉ាង​។​ ​សម្បទា​ ​៣​ ​យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​សីលសម្បទា​ ​១​ ​ចិត្ត​សម្បទា​ ​១​ ​ទិ​ដិ្ឋ​សម្បទា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​សីលសម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​រៀ​រ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរ​ចា​ក​សម្ជ​ប្ប​លា​បៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សីលសម្បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះចិត្ត​សម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ក្នុង​លោក​នេះ​ ​មិន​ច្រើន​ដោយ​អភិជ្ឈា​ ​មានចិត្ត​មិន​ព្យាបាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ចិត្ត​សម្បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទិដ្ឋិ​សម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​សម្មាទិដ្ឋិ​ ​មាន​សេចក្ដីយល់​មិន​វិបរិត​ថា
ថយ | ទំព័រទី ៤១៥ | បន្ទាប់