​ព្រោះហេតុតែ​ចិត្ត​វិបត្តិ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ទិដ្ឋិ​វិបត្តិ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​កូន​បាសកា​ ​មាន​ជ្រុង​ ​៦​ ​ដែល​បុគ្គល​បោះ​ទៅលើ​ ​(​ធ្លាក់ចុះ​មក​)​ ​តាំងនៅ​ដោយ​ជ្រុង​ណា​ ​ៗ​ ​រមែង​ឋិតនៅ​នឹង​ ​(​ដោយ​ជ្រុង​នោះ​ៗ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​សីលវិបត្តិ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ក៏​មាន​ ​ព្រោះហេតុតែ​ចិត្ត​វិបត្តិ​ ​ក៏​មាន​.​.​.​ ​ព្រោះហេតុតែ​ទិដ្ឋិ​វិបត្តិ​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ក៏​មាន​ ​យ៉ាងនោះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​ ​មាន៣​ ​យ៉ាង​ប៉ុណ្ណេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​នេះ​ ​មាន​ ​៣យ៉ាង​។​ ​សម្បទា​ ​៣យ៉ាងដូចម្ដេច​ខ្លះ​។​ ​គឺ​ ​សីលសម្បទា​ ​១​ ​ចិត្ត​សម្បទា​ ​១​ ​ទិដ្ឋិ​សម្បទា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំង​ ​ឡាយ​ ​ចុះ​សីលសម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​វៀរចាក​បាណាតិបាត​។​ ​បេ​។​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​។​ ​ម្នាល​ភិក្ខុ​ ​ទាំងឡាយ​ ​នេះ​ហៅថា​ ​សីលសម្បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះចិត្ត​សម្បទា​ ​តើ​ដូចម្ដេច​។​ ​
ថយ | ទំព័រទី ៤១៨ | បន្ទាប់