​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​មិន​ច្រើន​ដោយ​អភិជ្ឈា​ ​មានចិត្ត​មិន​ព្យាបាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ចិត្ត​សម្បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទិដ្ឋិ​សម្បទា​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​សម្មាទិដ្ឋិ​ ​មាន​សេចក្ដីយល់​ ​មិន​វិបរិត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យ​ ​មានផល​ ​ការ​បូជា​ធំ​ ​មានផល​។​ ​បេ​។​ ​ពួក​សមណព្រាហ្មណ៍​ ​ដែល​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្ដម​ ​ដោយខ្លួនឯង​ ​ហើយ​ប្រកាស​ក្នុង​លោក​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទិដ្ឋិ​សម្បទា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​សីលសម្បទា​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​លោក​ ​គឺ​សុគតិ​ ​និង​ស្ថានសួគ៌​ ​ក៏​មាន​ ​ព្រោះហេតុតែ​ចិត្ត​សម្បទា​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ទិដ្ឋិ​សម្បទា​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​លោក​ ​គឺ​សុគតិ​ ​និង​ស្ថានសួគ៌​ ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូច​កូន​បាសកា​ ​មាន​ជ្រុង​ ​៦​ ​ដែល​បុគ្គល​បោះ​ទៅលើ​ ​(​ធ្លាក់ចុះ​មក​)​ ​តាំងនៅ​ដោយ​ជ្រុង​ណាៗ​ ​រមែង​ឋិតនៅ​នឹង​ ​(​ដោយ​ជ្រុង​នោះ​ៗ​)​ ​
ថយ | ទំព័រទី ៤១៩ | បន្ទាប់