គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គល៣ពួកនេះ បុគ្គលណា ជាសទ្ធាវិមុត្ត បុគ្គលទាំង៣ពួកនេះ បុគ្គលនេះ ល្អជាង និងឧត្ដមជាង រមែងគាប់ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ដ្បិតថា សទ្ធិន្រ្ទិយរបស់បុគ្គលនេះ មានប្រមាណច្រើនក្រៃពេក។ លំដាប់នោះឯង ព្រះសារីបុត្តដ៏មានអាយុ បានពោលនឹងព្រះមហាកោដ្ឋិតៈដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ កោដ្ឋិតៈ បុគ្គល៣ពួកនេះ រមែងមាននៅក្នុងលោក។ បុគ្គល៣ពួក តើដូចម្ដេច។ គឺកាយសក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាលអាវុសោ បុគ្គល៣ ពួកនេះឯង រមែងមាននៅក្នុងលោក។ ម្នាលអាវុសោ បណ្ដាបុគ្គល៣ពួកនេះ បុគ្គលដូចម្ដេច ដែលល្អជាងគេ និងឧត្ដមជាងគេ ដែលគាប់ចិត្តលោក។ ម្នាលអាវុសោ សារីបុត្ត បុគ្គល៣ ពួកនេះ រមែងមាននៅក្នុងលោក។