​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​សីលសម្បទា​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​លោក​ ​គឺ​សុគតិ​ ​និង​ស្ថានសួគ៌​ ​ក៏​មាន​ ​ព្រោះហេតុតែ​ចិត្ត​សម្បទា​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុតែ​ទិដ្ឋិ​សម្បទា​ ​បាន​ជា​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ទៅ​កើត​ក្នុង​លោក​ ​គឺ​សុគតិ​ ​និង​ស្ថានសួគ៌​ ​ក៏​មាន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម្បទា​ ​មាន៣​ ​យ៉ាង​ ​ប៉ុណ្ណេះ​។​
 [​១២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិបត្តិ​នេះ​ ​មាន​ ​៣​ ​យ៉ាង​។​ ​វិបត្តិ៣យ៉ាង​ ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ ​កម្មន្ត​វិបត្តិ​ ​១​ ​អាជីវ​វិបត្តិ​ ​១​ ​ទិដ្ឋិ​វិបត្តិ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​កម្មន្ត​វិបត្តិ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​។​ ​បេ​។​ ​ជា​អ្នកពោល​ពាក្យ​ឥតប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កម្មន្ត​វិបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អាជីវ​វិបត្តិ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ចិញ្ចឹមជីវិត​ខុស​ ​សម្រេចការ​រស់នៅ​ ​ដោយ​ការ​ចិញ្ចឹមជីវិត​ខុស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​អាជីវ​វិបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទិដ្ឋិ​វិបត្តិ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​មិច្ឆាទិដ្ឋិ​ ​មាន​សេចក្ដីយល់​វិបរិត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល
ថយ | ទំព័រទី ៤២០ | បន្ទាប់