ការបូជាធំ មិនមានផល។ បេ។ ពួកសមណព្រាហ្មណ៍ ធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ហើយប្រកាសក្នុងលោក ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិវិបត្តិ។ ម្នាលភិក្ខុទាំងឡាយ វិបត្តិ មាន៣យ៉ាងប៉ុណ្ណេះ។ ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន៣ យ៉ាង។ សម្បទា ៣យ៉ាង ដូចម្ដេចខ្លះ។ គឺ កម្មន្តសម្បទា ១ អាជីវសម្បទា ១ ទិដ្ឋិសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ កម្មន្តសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ។ បេ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្មន្តសម្បទា។ ម្នាលភិក្ខុទាំងឡាយ ចុះអាជីវសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកចិញ្ចឹមជីវិតត្រូវ សម្រេចការរស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាជីវសម្បទា។ ម្នាលភិក្ខុទាំងឡាយ ចុះទិដ្ឋិសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាសម្មាទិដ្ឋិ មានសេចក្ដីយល់មិនវិបរិតថា ទានដែលបុគ្គលឲ្យហើយ មានផល ការបូជាធំ មានផល។ បេ។