ពួកសមណព្រហ្មណ៍ ដែលធ្វើឲ្យជាក់ច្បាស់ នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ហើយប្រកាសក្នុងលោកនេះ ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិសម្បទា។ ម្នាលភិក្ខុទាំងឡាយ សម្បទា មាន ៣ យ៉ាងប៉ុណ្ណេះ។
[១២២] ម្នាលភិក្ខុទាំងឡាយ ការស្អាតនេះ មាន៣ យ៉ាង។ ការស្អាត៣យ៉ាង ដូចម្ដេចខ្លះ។ គឺ ស្អាតកាយ ១ ស្អាតវាចា ១ ស្អាតចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតកាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកការប្រព្រឹត្តខុសក្នុងកាម។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្អាតកាយ។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតវាចា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ វៀរចាកការពោលពាក្យកុហក វៀរចាកការពោលពាក្យញុះញង់ វៀរចាកការពោលពាក្យអាក្រក់ វៀរចាកការពោលពាក្យឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្អាតវាចា។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតចិត្ត តើដូចម្ដេច។