ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកមិនច្រើន ដោអភិជ្ឈា មិនមានចិត្តព្យាបាទ ជាសម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្អាតចិត្ត។ ម្នាលភិក្ខុទាំងឡាយ ការស្អាត មាន៣យ៉ាងប៉ុណ្ណេះ។
[១២៣] ម្នាលភិក្ខុទាំងឡាយ ការស្អាតនេះ មាន៣ យ៉ាង។ ការស្អាត មាន៣ យ៉ាង ដូចម្ដេចខ្លះ។ គឺ ការស្អាតកាយ ១ ស្អាតវាចា ១ ស្អាតចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតកាយ តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ វៀរចាកការសម្លាប់សត្វ វៀរចាកការលួចទ្រព្យគេ វៀរចាកកិរិយាប្រពឹត្តមិនប្រសើរ។ ម្នាលភិក្ខុទាំងឡាយ នេះហោថា ការស្អាតកាយ។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតវាចា តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកវៀរចាកការពោលពាក្យកុហក រៀរចាកការពោលពាក្យញុះញង់ វៀរចាកការពោលពាក្យអាក្រក់ វៀរចាកការពោលពាក្យឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការស្អាតវាចា។ ម្នាលភិក្ខុទាំងឡាយ ចុះការស្អាតចិត្ត តើដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះកាមច្ឆន្ទៈ មាននៅក្នុងខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មាននៅក្នុងខ្លួនអាត្មាអញ