​ទោះ​កាមច្ឆន្ទៈ​ ​មិន​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​កាមច្ឆន្ទៈ​ ​មិន​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​។​ ​មួយទៀត​ ​កិរិយា​កើតឡើង​នៃ​កាមច្ឆន្ទៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​ ​ការ​លះបង់​នូវ​កាមច្ឆន្ទៈ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​ ​កិរិយា​មិនកើត​តទៅទៀត​ ​នៃ​កាមច្ឆន្ទៈ​ ​ដែល​លះបង់​បាន​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​។​ ​ទោះ​ព្យាបាទ​ ​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ព្យាបាទ​ ​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​ ​ទោះ​ព្យាបាទ​ ​មិន​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ព្យាបាទ​ ​មិន​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​។​ ​មួយទៀត​ ​កិរិយា​កើតឡើង​នៃ​ព្យាបាទ​ ​ដែល​មិនទាន់​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​ការ​លះបង់​ព្យាបាទ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​កិរិយា​មិនកើត​តទៅទៀត​ ​នៃ​ព្យាបាទ​ ​ដែល​លះបង់​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​ផង​។​ ​ទោះ​ថីនមិទ្ធៈ​ ​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ថីនមិទ្ធៈ​ ​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​ ​ទោះ​ថីនមិទ្ធៈ​ ​មិន​មាននៅ​ក្នុង​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ថីនមិទ្ធៈ​ ​មិន​មាននៅ​ក្នុង​ខ្លួន​អាត្មាអញ​។​
ថយ | ទំព័រទី ៤២៤ | បន្ទាប់